នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ សមាគមភស្តុភារកម្មកម្ពុជា បានរៀបចំមហាសន្និបាតលើកទី២០ និងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលអាណត្តិទី៩ (ឆ្នាំ២០២៤-២០២៦) ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាភិបាលអាណត្តិទី៨ ទីប្រឹក្សា គ្រូបង្គោល សមាជិក និងលេខាធិការសមាគមទាំងអស់ ប្រមាណជិត ២០០នាក់។ នៅរសៀលថ្ងៃខែឆ្នាំដដែល សមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៩ ទាំង១៣រូប បានសំរេចតែងតាំងលោក ហាក់ លាងហ៊ អគ្គនាយកក្រុមហ៊ុន Lion Logistics ជាប្រធានសមាគមភស្តុភារកម្មកម្ពុជា CLA (Cambodia Logistics Association) អាណត្តិទី៩ (ឆ្នាំ២០២៤-២០២៦)។